ព័ត៌មានទូទៅ

អភិបាលខេត្តពោធិ៍សាត់ ទទួលស្បៀងគ្រឿងឧបភោគបរិភោគ ពីព្រះចៅអធិការវត្តមណីរតនារាម សម្រាប់បែងចែកជូនដល់វីរកងទ័ពជួរមុខ និងជនភៀសសឹក

ខេត្តពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នារសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ នៅស្រុកវាលវែង បានអញ្ជើញទទួលស្បៀងគ្រឿងឧបភោគបរិភោគ ពីលោកគ្រូព្រះចៅអធិការវត្តមណីរតនារាម ភិក្ខុ ជា គឹមសាន ដែលពុទ្ធបរិស័ទក្នុងនិងក្រៅប្រទេស (ចូលថវិកាតាមរយ:ផេក វត្តមណីរតនារាម និងចូលតាមរយ:ឧបាសក សាន សុជា) ប្រគល់ជូនអាជ្ញាធរខេត្ត សម្រាប់បែងចែកជូនដល់វីរកងទ័ពជួរមុខ និងបងប្អូនប្រជាពលរដ្ឋដែលជាជនភៀសសឹក មកពីឃុំថ្មដា ព្រំប្រទល់កម្ពុជា-ថៃ។

ឯកឧត្តម ខូយ រីដា ក្នុងនាមអាជ្ញាធរខេត្ត មានមោទនភាពយ៉ាងក្រៃលែង និងសូមថ្លែងអំណរគុណ ជូនចំពោះ លោកគ្រូព្រះចៅអធិការវត្តមណីរតនារាម ភិក្ខុ ជា គឹមសាន ដែលចំណាយទាំងពេលវេលានិងថវិកា ក្នុងស្មារតីជាតិនិយមយ៉ាងពិតប្រាកដ ដើម្បីគាំទ្រឆ្លើយតបទៅនឹងតម្រូវការចាំបាច់ក្នុងពេលប្រទេសជាតិកំពុងជួបមហិច្ឆតាឃ្លានពានពីរភាគីថៃ៕

ប្រភព៖ រដ្ឋបាលខេត្តពោធិ៍សាត់

About the author

debugtech.info@gmail.com

Add Comment

Click here to post a comment

Featured