គិតចាប់ពីម៉ោង ១៩:០០ នាទី ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ម៉ោង ៨:០០នាទីព្រឹក ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥
– ម៉ោង ១៧:១៤នាទី យោធាថៃបានប្រើប្រាស់ដ្រូនស៊ើបការណ៍ហោះក្តាប់សភាពការណ៍ខាងក្រោយភូមិ សាស្រ្តព្រៃចាន់។
– ម៉ោង ១៧:៥៤នាទី យោធាថៃបានប្រើប្រាស់ដ្រូនទម្លាក់គ្រាប់ថៃហោះចូលមកភូមិសាស្រ្តភូមិព្រៃចាន់ និងប្រើប្រាស់ដ្រូនស៊ើបការណ៍ហោះក្តាប់សភាពការណ៍ខាងក្រោយភូមិសាស្រ្តភូមិជោគជ័យ។
– ម៉ោង ១៩:២១នាទី យោធាថៃបានប្រើប្រាស់ដ្រូនហោះរំលោភចូលដែនអាកាសកម្ពុជាហោះពីលើភូមិ សាស្ត្រសំពៅលូន។
– ម៉ោង ១៩:៥០នាទី យោធាថៃបានប្រើប្រាស់ដ្រូនហោះរំលោភចូលដែនអាកាសកម្ពុជាកាត់ពីលើភូមិ ទួលខ្ពស់ ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
– ម៉ោង ២០:៥៥នាទី យោធាថៃបានប្រើប្រាស់ដ្រូនស៊ើបការណ៍ហោះក្តាប់សភាពការណ៍ខាងក្រោយភូមិ សាស្ត្រភូមិជោគជ័យ និងភូមិព្រៃចាន់។
– ម៉ោង ២២:២០នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្រ្តភូមិព្រៃចាន់។
– ម៉ោង ២២:២១នាទី កម្លាំងថ្មើរជើងរបស់យោធាថៃបានរុលចូលមកភូមិសាស្រ្តភូមិព្រៃចាន់។
– ម៉ោង ២២:៥០នាទី យោធាថៃបានប្រើប្រាស់ដ្រូនពាំក្បាលគ្រាប់ទម្លាក់ចំនួន ៣គ្រាប់ និងបានប្រើ ប្រាស់កាំភ្លើងធំបាញ់ចូលក្នុងភូមិសាស្ត្រឃុំថ្មដា ចំនួន ២គ្រាប់។
– ម៉ោង ២២:៥២នាទី យោធាថៃបានប្រើប្រាស់ដ្រូនពាំគ្រាប់ទម្លាក់ចំនួន ៣គ្រាប់នៅភូមិសាស្រ្តថ្មដា។
– ម៉ោង ២២:៥៥នាទី យោធាថៃបានប្រើប្រាស់កាំភ្លើងធំផ្លោងចូលភូមិសាស្ត្រឃុំថ្មដា។
– ម៉ោង ២៣:៤១នាទី យោធាថៃបានប្រើប្រាស់កាំភ្លើងធំផ្លោងចូលភូមិសាស្ត្រអូរភ្លុកដំរី។
នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥
– ចាប់ពីម៉ោង ១:៣៤នាទីរំលងអាធ្រាត្រ យោធាថៃបានបាញ់ផ្លោងចូលមកភូមិសាស្រ្តភូមិជោគជ័យ។
– ម៉ោង ១:៤៥នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្រ្តភូមិព្រៃចាន់។
– ម៉ោង ២:៥៦នាទី យោធាថៃបានប្រើប្រាស់កាំភ្លើងធំចំនួន ២គ្រាប់ នៅភូមិសាស្ត្រឃុំថ្មដា។
– -ម៉ោង ៥:៥០នាទី យោធាថៃបានបាញ់កម្ទេចគោលដៅអាគារសណ្ឋាគារនៅភូមិសាស្រ្តឃុំថ្មដា ចំនួន ១គ្រាប់។
– ម៉ោង ៥:៥៥នាទី យោធាថៃបានបាញ់កម្ទេចគោលដៅអាគារសណ្ឋាគារនៅភូមិសាស្រ្តឃុំថ្មដា ចំនួន ១គ្រាប់ទៀត។
– ម៉ោង ៥:៥៦នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំងF-16 ទម្លាក់គ្រាប់បែកចំនួន ៧គ្រាប់ នៅភូមិសាស្រ្តឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
– ម៉ោង ៦:០២នាទី យោធាថៃបានបាញ់កម្ទេចគោលដៅស្ពានជ័យជំនះចំនួន ១គ្រាប់។
– ម៉ោង ៦:០៧នាទី យោធាថៃបានបាញ់កម្ទេចគោលដៅស្ពានជ័យជំនះចំនួន ១គ្រាប់ទៀត។
– -ម៉ោង ៦:១២នាទី យោធាថៃបានបាញ់កម្ទេចគោលដៅស្ពានជ័យជំនះ (ស្ពានចាស់) ចំនួន ១គ្រាប់។
– ម៉ោង ៦:៣៥នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្រ្តភូមិជោគជ័យ។
– ម៉ោង ៧:០៦នាទី យោធាថៃបានបន្តបាញ់ផ្លោងចូលភូមិសាស្រ្តភូមិជោគជ័យ និងភូមិព្រៃចាន់។
– ម៉ោង ៨:00នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្ត្រភូមិព្រៃចាន់។
ចំពោះស្ថានការណ៍នៅក្នុងភូមិសាស្រ្តផ្សេងទៀតមានសភាពស្ងប់ស្ងាត់។
ប្រភព៖ ក្រសួងការពារជាតិ












Add Comment