ភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែធ្នូ ឆ្នាំ២០២៥ នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម យូ សៅវិន (YOU XIAOWEN) អគ្គលេខាធិការ នៃមជ្ឈមណ្ឌលសហប្រតិបត្តិការសន្តិសុខ និងសមាហរណកម្មអនុវត្តច្បាប់(មេគង្គ-ឡានឆាង) LMLECC និងសហការី នៅទីស្តីការក្រសួងមហាផ្ទៃ។

ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត និងឯកឧត្តម យូ សៅវិន (YOU XIAOWEN) ក៏បានចុះហត្ថលេខាលើការប្រគល់-ទទួលឧបករណ៍សម្ភារៈបច្ចេកទេសពី មជ្ឈមណ្ឌលសហប្រតិបត្តិការសន្តិសុខ និងសមាហរណកម្មអនុវត្តច្បាប់(មេគង្គ-ឡានឆាង) LMLECC សម្រាប់បម្រើឱ្យការងារជំនាញរបស់មន្ទីរពិសោធន៍ DNA នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ផងដែរ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ












Add Comment