
ក្របខណ្ឌ Premier League នឹងលុបចោលច្បាប់ប្រាក់បែងចែកចំណេញ និង និរន្តរភាពPSR ដោយត្រៀមប្រកាសច្បាប់ថ្មី ស្តីពីប្រព័ន្ធសមាមាត្រចំណាយលើតម្លៃក្រុមកីឡាករ។
ច្បាប់ PSR ត្រូវបានដាក់ឲ្យប្រើប្រាស់តាំងពីរដូវកាល ២០១៥-១៦ ក្នុងគោលបំណងហាមឃាត់ក្លិបមិនឲ្យចាយប្រាក់លើសលុបលើការផ្ទេរកីឡាករ និងហាមមិនឲ្យខាតបង់ប្រាក់លើស ១០៥លានផោនរយៈពេល ៣ឆ្នាំ។

ច្បាប់នេះកំណត់ការវិនិយោគតាមក្លិប តែក្លិប Everton និង Nottingham Forest ធ្លាប់ត្រូវកាត់ពិន្ទុព្រោះតែរកឃើញបំពានច្បាប់នេះ។ ច្បាប់ PSR ធ្វើឲ្យក្លិបមួយចំនួនមានបញ្ហា ហើយក្លិប Man City, Newcastle United និង Aston Villa រិះគន់ខ្លាំងៗថា វាបានធ្វើឲ្យក្រុមថយចុះការប្រកួត។
ច្បាប់ថ្មីត្រៀមដាក់ជំនួស PSR មានប្រព័ន្ធស្រដៀងទៅនឹងច្បាប់ហរិញ្ញវត្ថុរបស់សហព័ន្ធបាល់ទាត់អឺរ៉ុបដែលច្បាប់នេះ បានកាត់បន្ថយការចំណាយរបស់ក្លិបលើតម្លៃពលកម្មកីឡាករ តម្លៃការផ្ទេរ និងកាត់ថ្លៃសេវា ៧០ភាគរយរបស់ប្រាក់ចំណូលភ្នាក់ងារផ្ទេរកីឡាករ។ ក្របខណ្ឌ Premier League ទំនងកម្រិតប្រាក់ចំណូលលើភ្នាក់ងារផ្ទេរកីឡាករប្រមាណ ៨៥ភាគរយ។
ច្បាប់គ្រប់គ្រងការចំណាយរបស់ក្លិបនៅ Premier League អាចនឹងត្រូវដាក់ឲ្យប្រើចាប់ពីការប្រកួតរដូវកាល ២០២៥-២៦ តទៅ ស្របពេល Premier League នឹងដាក់ឲ្យក្លិបទាំង ២០ បោះឆ្នោតសម្រេចចិត្តនៅខែវិច្ឆិកាខាងមុខ៕


Add Comment