
FIFA បានបង្ហាញរូបរាងគ្រាប់បាល់ឈ្មោះថា Trionda បំពាក់ដោយបច្ចេកវិទ្យាបញ្ហាសិប្បនិមិត្ត AI ត្រៀមសម្រាប់ប្រើប្រាស់ក្នុងការប្រកួតពានរង្វាន់ World Cup ឆ្នាំ ២០២៦។
គ្រាប់បាល់បំពាក់បច្ចេកវិទ្យា AI នេះមានតម្លៃ ប្រមាណ ១៦០ដុល្លារ ក្នុង១គ្រាប់បាល់។ មិនខុសពីគ្រាប់បាល់របស់ព្រឹត្តិការណ៍ World Cup ដទៃឡើយ ក្នុងគ្រាប់បាល់គឺបានបំពាក់ដោយប្រព័ន្ធបន្ទះឈីប ដើម្បីជំនួយដល់អាជ្ញាកណ្តាលការប្រកួតលើការចាប់បាល់ជំហ Offside វិភាគការប៉ះដៃ ព្រមទាំងការផ្តល់ទិន្នន័យដល់ប្រព័ន្ធវីដេអូជំនួយការអាជ្ញាកណ្តាល VAR។

ការរចនាគ្រាប់បាល់ មានពណ៌ ស ក្រហម ខៀវ និងបៃតង ដែលជាពណ៌តំណាងឲ្យប្រទេសរៀបចំការប្រកួត រួមមាន អាមេរិក កាណាដា និងម៉ិកស៊ិក ។
យ៉ាងណាមិញ នេះជាលើកដំបូងដែលគ្រាប់បាល់សម្រាប់ប្រកួត World Cup បានដាក់បញ្ចូនប្រព័ន្ធ AI លើកដំបូង អមជាមួយប្រព័ន្ធបន្ទះឈីប ផ្តល់ទិន្នន័យ។ AI នឹងផ្តល់ទិន្នភាពដោយផ្ទាល់ទៅកាន់ប្រព័ន្ធ VAR ដោយវាធ្វើការងារដំណាលគ្នាជាមួយនឹងទីតាំងកីឡា ដើម្បីជួយដល់សម្រេចចិត្តបានលឿនរបស់អាជ្ញាកណ្តាល និងជួយឲ្យការកាត់ក្តីសុក្រិត្យភាពជាងមុន។
ករប្រកាសអំពីបាល់ត្រៀមសម្រាប់ World Cup ឆ្នាំ ២០២៦ FIFA និងក្រុមហ៊ុនសម្ភារៈកីឡាដ៏ល្បី Adidas បានដាក់បង្ហាញការផ្សព្វផ្សាយ ដោយមានវត្តមាន Lionel Messi និង Jude Bellingham ព្រមទាំង Lamine Yamal ផងដែរ៕


Add Comment