Uncategorized

លោក Donald Trump អះអាងថា ថៃជាអ្នកចាប់ផ្តើមសង្រ្គាមឡើងវិញជាមួយកម្ពុជា

ប្រធានាធិបតីអាមេរិក លោក Donald Trump បានអះអាងក្នុងថ្ងៃទី ២៣ ខែធ្នូនេះ ថា ប្រទេសថៃជាអ្នកចាប់ផ្តើមសង្រ្គាមឡើងវិញ និងវាយប្រហារមកលើប្រទេសកម្ពុជា។

ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា លោកបានដោះស្រាយបញ្ចប់សង្រ្គាមចំនួន៨ ក្នុងនោះរួមមានទាំងរវាងថៃ និងកម្ពុជា។

ឆ្លើយតបទៅនឹងសំណួរបស់ អ្នកសារព័ត៌មាន លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា៖ ​“ខ្ញុំបានដោះស្រាយបញ្ចប់សង្រ្គាមចំនួន៨។ ឥរិយាបថរបស់ថៃចាប់ផ្ដើមល្អប្រសើរឡើងវិញ។ ដូចដែលអ្នកទាំងអស់គ្នាដឹងបន្ទាប់ពី ថៃ បានចាប់ផ្ដើមសង្រ្គាមផ្ទុះឡើងវិញជាមួយកម្ពុជា។ ថៃ និងកម្ពុជា បានចាប់ផ្ដើមសង្រ្គាមជាថ្មី។ ប៉ុន្តែខ្ញុំគិតថាលោក Marco យើងត្រៀមខ្លួនជាស្រេចដើម្បីដំណើរការចរចាបញ្ចប់សង្រ្គាមរវាងប្រទេសទាំង២ ដើម្បីឲ្យស្ថានភាពមានភាពល្អប្រសើរឡើងវិញ។”

តាមសេចក្តីថ្លែងការណ៍ ស្តីពីលទ្ធផលនៃកិច្ចប្រជុំពិសេស រដ្ឋមន្ត្រីការបរទេសអាស៊ាន ស្តីអំពីស្ថានភាពបច្ចុប្បន្ន រវាងកម្ពុជា និង ថៃ នាទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី បានអំពាវនាវឲ្យប្រទេសទាំង ២ ត្រឡប់ ទៅរកការចរចា ស្វែងរកដំណោះស្រាយ យោងតាមការសម្របសម្រួលរបស់ប្រធានអាស៊ាន។

ទោះជាយ៉ាងណា យោធាថៃនៅតែបន្តការវាយប្រហារ មកលើដែនបូរណ៌ភាពរបស់កម្ពុជាដដែល។

ការឈ្លានពានរបស់ថៃ មកលើដែនអធិបតេយ្យកម្ពុជា តាមរយៈការវាយប្រហារដោយអាវុធគ្រប់ធុន ទាំងជើងគោក ជើងទឹក និងជើងអាកាស បានបណ្តាលឲ្យខូចខាតផ្ទះសំបែង និងសម្ភារប្រើប្រាស់របស់ពលរដ្ឋ អគារក្រុមហ៊ុន អគាររដ្ឋបាល សាលារៀន វត្តអារាម ប្រាសាទបុរាណ ផ្លូវថ្នល់ ស្ពាន និងអង្គភាព សាធារណៈជាច្រើនកន្លែង៕

ប្រភព៖ សេតវិមាន (White House) ដែលផ្សាយផ្ទាល់លើហ្វេសប៊ុក

About the author

debugtech.info@gmail.com

Add Comment

Click here to post a comment

Featured