Uncategorized

បាក់ស្ពានក្នុងខេត្ត សមុទ្រប្រាកាន ប្រទេសថៃ បណ្តាលឲ្យមនុស្សជាច្រើនរងរបួស

ហេតុការណ៍ក្តៅៗ ម៉ោង ៩ ព្រឹកនេះ នៅខេត្ត សមុទ្រប្រាកាន ជិតទីក្រុងបាងកក ប្រទេសថៃ ស្ពានអាកាសថ្មើរជើងបានបាក់ស្រុតចុះមក សង្កត់លើរថយន្តដែលកំពុងធ្វើដំណើរ។

រឿងរ៉ាវបានកើតឡើង នៅលើផ្លូវ Thep Ratthanakorn ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Khaosod។
របាយការណ៍បឋមបានឲ្យដឹងថា អំឡុងពេលបើកបរ មានរថយន្តដឹកដីបានជ្រុលទៅបុកនឹងស្ពានអាកាសសម្រាប់ថ្មើរជើង បណ្តាលឲ្យ ស្ពានបាក់ធ្លាក់ចុះមក។

រថយន្តចំនួន២គ្រឿងដែលនៅខាងក្រោមត្រូវបានខ្ទេច ក្នុងនោះរួមមានរថយន្តសណ្តោង មួយគ្រឿង ដែលក្បាលអូសរបស់វាត្រូវបានជាប់គាំងនៅក្រោមស្ពានដែលបាក់នោះ និងរថយន្តភីកអាប់ មួយគ្រឿងទៀត ដោយរថយន្តទាំងពីរបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។

ហេតុការណ៍នោះបានធ្វើឲ្យមានមនុស្សរងរបួស និងជាប់គាំងនៅក្នុងរថយន្ត និងក្រោម គំនរដែកនិងបេតុង ហើយពួកគេកំពុងដង្ហោយរកការជួយសង្គ្រោះជាបន្ទាន់។
ចំណែកឯ អាជ្ញាធរថៃកំពុងប្រញាប់ប្រញាល់ចុះទៅកាន់កន្លែងកើតហេតុដើម្បីស៊ើបអង្កេត និងធ្វើអន្តរាគមន៍។
សមុទ្រប្រាកាន ជាតំបន់សេដ្ឋកិច្ចសំខាន់ បើស្ពានបាក់បែបនេះ នឹងតែធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចថៃបន្ថែមទៀត។

About the author

debugtech.info@gmail.com

Add Comment

Click here to post a comment

Featured