ឧទ្ធម្ភាគចក្រ Marine One បានចុះចតនៅលើវាលស្មៅខាងត្បូងនៃសេតវិមាន កាលពីយប់ថ្ងៃអាទិត្យ ទី ៤ ខែមករា ខណៈដែលប្រធានាធិបតីអាមេរិក លោក Donald Trump បានធ្វើដំណើរត្រឡប់មកពីមូលដ្ឋានទ័ពអាកាស Joint Base Andrews បន្ទាប់ពីការចាប់ខ្លួនប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro។

ការវិលត្រឡប់របស់ប្រធានាធិបតីរូបនេះ បានបញ្ចប់ព្រឹត្តិការណ៍ដ៏តានតឹងពេញមួយចុងសប្តាហ៍ បន្ទាប់ពីប្រតិបត្តិការដែលមិនធ្លាប់មានពីមុនមកនៅក្នុងប្រទេសវេណេស៊ុយអេឡា។
គួរបញ្ជាក់ថា លោក Maduro ត្រូវបានក្រុមទាហានពិសេសអាមេរិកចាប់ខ្លួន នៅទីក្រុងការ៉ាកាស អំឡុងប្រតិបត្តិការយោធាទ្រង់ទ្រាយធំតាមផ្លូវអាកាស ដែលបានប្រព្រឹត្តទៅរយៈពេលត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ កាលពីយប់រំលងអធ្រាត្រថ្ងៃសៅរ៍ ទី៣ ខែមករា។

លោក Nicolas Maduro បច្ចុប្បន្ន កំពុងស្ថិតក្រោមការឃុំឃាំងនៅពន្ធនាគារមួយកន្លែង ក្នុងទីក្រុងញូវយ៉ក រង់ចាំបង្ហាញខ្លួននៅតុលាការនាថ្ងៃចន្ទនេះ ដើម្បីរងការចោទប្រកាន់ជាផ្លូវការ ពីបទល្មើសពាក់ព័ន្ធឧក្រិដ្ឋកម្មគ្រឿងញៀន៕












Add Comment