ព័ត៌មានទូទៅ

ព្រឹកថ្ងៃទី២៨ ខែធ្នូនេះ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានជួបពិភាក្សាការងារទ្វេភាគី ជាមួយលោក វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស ចិន នា នៅខេត្តយូណាន ប្រទេសចិន

ជំនួបរបស់ប្រមុខការទូតកម្ពុជា-ចិននេះ គឺដើម្បី​ពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូដ៏រឹងមាំរវាងកម្ពុជា និងចិន ដែលរួមចំណែកដល់សន្តិភាព សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោកទាំងមូល។

សូមជម្រាបថា លោក ប្រាក់ សុខុន កំពុងស្ថិតនៅខេត្តយូណាន ប្រទេសចិន ដើម្បីចូលរួមកិច្ចប្រជុំត្រីភាគី កម្ពុជា ថៃ និងចិន ដែលប្រព្រឹត្តទៅពីថ្ងៃទី២៨-២៩ ខែធ្នូនេះ ដើម្បីពិភាក្សាពីការវិវត្តថ្មីៗនៃស្ថានភាពព្រំដែនរវាងកម្ពុជា និងថៃ។

ប្រភព៖ ទីភ្នាក់ងារព័ត៌មានកម្ពុជា-AKP

About the author

debugtech.info@gmail.com

Add Comment

Click here to post a comment

Featured