
នៅថ្ងៃទី២០ ខែធ្នូនេះ ឯកឧត្តម អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានដឹកនាំប្រតិភូ គ្រូបង្វឹក កីឡាករ-កីឡាការិនី រួមជាមួយសប្បុរសជន នាំយកជំនួយសប្បុរសធម៌ ដែលទទួលបានពីការបរិច្ចាគសប្បុរសជននានា ប្រគល់ជូនក្រុមការងារចុះជួយស្រុកព្រះនេត្រព្រះ សម្រាប់ចាត់ចែងឧបត្ថម្ភគាំទ្រដល់វីរៈកងទ័ពជួរមុខ និងជួយដល់ជនភៀសសឹក

ដែលរងគ្រោះដោយសារការឈ្លានពាន និងការបាញ់ប្រហាលយ៉ាងកំរោលពីយោធាថៃ។ ជំនួយសប្បុរសធម៌នេះ រួមមានគ្រឿងឧបភោគបរិភោគ ថ្នាំពេទ្យ និងសម្ភារប្រើប្រាស់ជាច្រើន សរុបចំនួន ២រថយន្ដ ដែលឧបត្ថម្ភការដឹកជញ្ជូនដោយក្រុមហ៊ុន DRSB។















Add Comment