ប្រជាជនកម្ពុជាជាច្រើនពាន់នាក់ មានទាំងព្រះសង្ឃ អត្ដពលិក គ្រូបង្វឹក មន្ដ្រីកីឡាកម្ពុជា បានចូលរួមដើរដើម្បីសន្ដិភាព ក្រោមពាក្យស្លោក “កម្ពុជាត្រូវការសន្តិភាព” កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ចាប់ពីបរិវេណផ្សាររាត្រីមាត់ទន្លេ ឆ្ពោះទៅកាន់សួនច្បារវិមានឯករាជ្យ នាទីក្រុងភ្នំពេញ។

ក្នុងនាមជាជនរួមជាតិខ្មែរ ដែលមានស្មារតីរួបរួមគ្នាជាធ្លុងមួយ និងមានសម្លេងតែមួយ យើងសូមបញ្ជាក់ថា កម្ពុជាត្រូវការសន្តិភាព។ ជាមួយនឹងបេះដូងដ៏បរិសុទ្ធ និងឆន្ទៈដ៏ស្មោះត្រង់ យើងសូមផ្ញើសារនេះទៅកាន់ពិភពលោក គឺ កម្ពុជាមិនចង់ឃើញការបំផ្លិចបំផ្លាញ វិនាសកម្ម និងការបាត់បង់អាយុជីវិតណាមួយឡើយ ទោះជាក្នុងកាលៈទេសៈ ឬបរិបទណាក៏ដោយ។
។














Add Comment