ព័ត៌មានទូទៅ

កីឡាការិនី Esports របស់ថៃមួយរូបត្រូវបណ្តេញចេញពី ស៊ីហ្កេម ដោយសារ ប្រើឧបករណ៍ជំនួយខុសច្បាប់

កីឡាការិនីអេឡិចត្រូនិក របស់ក្រុមជម្រើសជាតិថៃម្នាក់ ត្រូវបានបណ្តេញចេញពីការប្រកួតភ្លាមៗតែ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី ៣៣ បន្ទាប់ពីត្រូវបានរកឃើញកំហុស ពីការរំលោភបំពានច្បាប់ប្រកួតដែលមិនអាចលើកលែងបាន។

នៅក្នុងការប្រកួតវិញ្ញាសា Arena of Valor ផ្នែកនារីទល់នឹងក្រុមកីឡាការិនីវៀតណាម។ កីឡាការិនីឈ្មោះ Naphat Warasin ត្រូវបានរកឃើញថា បានប្រើប្រាស់ ឧបករណ៍ជំនួយហាមឃាត់ ។

ក្រោយមក គណៈកម្មការរៀបចំការប្រកួតកីឡាអេឡិចត្រូនិក បានសម្រេចថា ករណីនេះមានភាពធ្ងន់ធ្ងរ ដល់ថ្នាក់ត្រូវបណ្តេញចេញពីការប្រកួតតែម្តង។

ការសម្រេចនេះមិនអនុញ្ញាតឲ្យ សាមីកីឡាការិនី អាចប្ដឹងឧទ្ធរណ៍ដើម្បីតវ៉ាបានឡើយ។

មិនត្រឹមតែដកសិទ្ធិពីការប្រកួតប៉ុណ្ណោះនោះទេ ខាងក្លិបរបស់នាង ក៏បានប្រកាសបញ្ចប់តួនាទីរបស់ កីឡាការិនី Tokyogurl ក្នុងនាមជាកីឡាការិនីអាជីពជាបន្ទាន់ផងដែរ។

About the author

debugtech.info@gmail.com

Add Comment

Click here to post a comment

Featured