ព័ត៌មានទូទៅ

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញថ្វាយព្រះរាជដំណើរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ស្តេចយាងទៅកាន់សាធារណរដ្ឋបារំាងដើម្បីចូលរួមកម្មវិធីបណ្ឌិត្យសភាវិទ្យាសាស្រ្ត

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥នេះ បានអញ្ជើញថ្វាយព្រះរាជដំណើរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្ដេចយាងចូលរួមកម្មវិធីបណ្ឌិត្យសភាវិទ្យាសាស្រ្ត នៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង។

យាងនិងអញ្ជើញថ្វាយព្រះរាជដំណើរនៅអាកាសយានដ្ឋានអន្តរជាតិតេជោ មានឥស្សរជនជាន់ខ្ពស់ជាតិដែលជាថ្នាក់ដឹកនាំ និងសមាជិកសមាជិកាស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និងឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ព្រមទំាងរាជវង្សានុវង្សជាច្រើន។

ក្នុងព្រះរាជសារផ្ញើជូនជនរួមជាតិ កាលពីថ្ងៃទី២៧ ខែវិច្ឆិកាឆ្នាំ២០២៥ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង បានមានព្រះរាជលិខិតឱ្យដឹងថា ក្នុងឱកាសដែលអវត្តមានព្រះអង្គ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នឹងទទួលជួយក្នុងព្រះបរមនាមរបស់ព្រះអង្គ ជាប្រមុខរដ្ឋស្តីទី។

កូនចៅប្រជានុរាស្រ្ត សូមព្រះបរមរាជានុញ្ញាត ក្រាបបង្គំថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានសមប្រកបដោយ ព្រះរាជសុវត្ថិភាព ព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាញាណវាងវៃ ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជំដល់ប្រជានុរាស្ត្រគ្រប់រូបរស់នៅក្នុងសុខសន្តិភាពតរៀងទៅ៕

About the author

debugtech.info@gmail.com

Add Comment

Click here to post a comment

Featured