
លោក ម៉ិច សីហា ជាទីប្រឹក្សាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បង្ហាញពីផែនការ និងបេសកម្មក្នុងឆ្នាំថ្មីនេះបង្កើត មាតិកា ហេីយផលិតចេញជាវីដេអូមេរៀននូវនីតិវិធីធ្វេី ពាណិជ្ជកម្មលេីវិស័យកសិកម្ម ទ្រង់ទ្រាយកសិកម្មលក្ខណៈគ្រួសារ សហគមន៍កសិកម្មទំនេីប និងលក្ខណៈពាណិជ្ជកម្ម ហេីយបង្ហោះចូលបណ្តាញសង្គមដូចជា ហ្វេសបុកផេក និងយូរធូបដេីម្បីទុកឱ្យបងប្អូនសិស្សានុសិស្សសិក្សាស្រាវជ្រាវ ក៏ដូចជាជំនួយគំនិតបន្ថែមលេីវិស័យធុរកិច្ច កសិ-ពាណិជ្ជកម្ម។

លោក មុិច សីហា ក៏ជាស្ថាបនិក វិទ្យាស្ថានអន្តរជាតិ iKey ហេីយលោកតែងតែចូលរួមគ្រប់សកម្មភាពសង្គម និងតែងតែផលិតមាតិកាមេរៀនពាណិជ្ជកម្ម អស់រយៈពេលជាច្រេីនឆ្នាំមកហេីយ។
ថ្មីៗនេះលោកបានប្រកាសផ្តល់ជូនអាហារូបករណ៍ ១០០ភាគរយ ដល់សិស្សក្រីក្រចំនួន ២០០កន្លែង ឱ្យបានរៀនដោយឥតបង់ថ្លៃសិក្សា និងជួយឱ្យបានហាត់ការងារផ្ទាល់ជាមួយវិទ្យសា្ថន និងក្រុមហ៊ុនជាដៃគូរ ដោយវិទ្យាស្ថានមានដៃគូក្រុមហ៊ុនរហូតដល់៣០ ដែលរងចាំទទួលសិស្សធ្វេីការនៅពេលសិស្សមានសមត្ថភាពធ្វេីការបាន៕



Add Comment